ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្ត ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong)​ នៅសាលាក្រុងហុងកុង

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្ត ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong)​ នៅសាលាក្រុងហុងកុង


នាថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង​ ៥:០០នាទីល្ងាច​ (ម៉ោងនៅទីក្រុងហុងកុង)​ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្ត ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong)​នៅសាលាក្រុងហុងកុង។ នៅក្នុងពិធីនេះ​ ក៏មានពិធីត្រួតពល​រៀបចំដោយនគរបាលហុងកុងនៅ Edinburg Place​ ដោយលោកចៅក្រម Chief Justice Adrew Cheung Kui-nung ប្រធានតុលាការឧទ្ធរណ៍ ។ នឹងមានការចូលរួមថ្លែងសុន្ទរកថាដោយលោកចៅក្រម Chief Justice Cheung លោក Paul Lam SC រដ្ឋមន្រ្តីយុត្តិធម៌ លោក Victor Dawes SC ប្រធានគណៈមេធាវីហុងកុង និងលោក Chan Chak-Ming ប្រធានសហគមន៍អ្នកច្បាប់ហុងកុង។ សូមបញ្ជាក់ផងដែរថា​ ពិធីបេីកឆ្នាំគតិយុត្តិនេះ​ គឺជាការចាប់ផ្តើមការងារផ្លូវការរបស់ចៅក្រមសម្រាប់រយៈពេលមួយឆ្នាំៗ​ និងជាពិធីប្រពៃណីរបស់បណ្តាប្រទេសប្រើប្រាស់ប្រព័ន្ធច្បាប់ខំមិនឡ ដូចជាចក្រភពអង់គ្លេស អូស្ត្រាលី និងញូវហ្សេលិនផងដែរ។ ការចូលរួមក្នុងពិធីប្រចាំឆ្នាំនេះ ក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំតាមបណ្តាគណៈមេធាវីពីជុំវិញពិភពលោកជួបជុំគ្នា ពិភាក្សា ចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពថ្មីៗតាមយុត្តាធិការរបស់ខ្លួន ព្រមទាំងរឹតចំណងមិត្តភាពនៅក្នុងសហគមអន្តរជាតិរបស់អ្នកច្បាប់ផងដែរ។ ពិធីនេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងគណៈប្រតិភូពីបណ្តាគណៈមេធាវីទូទាំងពិភពលោកប្រមាណ ៣៨ គណៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

G1 420784428 892873685965187 7141283465145802083 n

G2 420748582 892889535963602 3941242382370509334 n

G3 420862982 892873842631838 4718006354277074603 n

G4 420837560 892874432631779 4723248188473340938 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top