ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានយកឈ្នះក្រុមកីឡាករបាល់ទាត់ក្រសួងយុត្តិធម៌ (ពូល B) ដោយការស៊ុតបញ្ចូលទី ៤គ្រាប់ ទល់ ៣គ្រាប់ ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤...

ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានយកឈ្នះក្រុមកីឡាករបាល់ទាត់ក្រសួងយុត្តិធម៌ (ពូល B) ដោយការស៊ុតបញ្ចូលទី ៤គ្រាប់ ទល់ ៣គ្រាប់ ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា


នាល្ងាចថ្ងៃពុធ ៧កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងយុត្តិធម៌ (ពូល B) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។ នៅក្នុងការប្រកួតនេះ សមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានមកលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករទាត់បាល់របស់គណៈមេធាវីយ៉ាងច្រើនកុះករ។ ជាលទ្ធផលនៃការប្រកួត(ពូលB) ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រាប់បាល់ចំនួន ៤គ្រាប់ និងក្រុមកីឡាករបាល់ទាត់ក្រសួងយុត្តិធម៌ ទទួលបានគ្រាប់បាល់ចំនួន ៣គ្រាប់ ។ សូមចូលរួមអបអរសាទរចំពោះក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលរកបាន ៣ពិន្ទុ ឈលំដាប់លេខ២ ក្នុងពូល B ដែលត្រូវប្រកួតបន្តជាមួយក្រុមកីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។ សូមឱ្យក្រុមកីឡាករ បាល់ទាត់គណៈមេធាវីទាំងអស់ថែរក្សាសុខភាព ខិតខំហ្វឹកហាត់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតក្រោយៗទៀត ដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

A1 420157504 889823966270159 9008460041621763734 n

A2 420173054 889823712936851 4938257710428599991 n

A3 420193413 889824049603484 8489209443584465578 n

A4 419630700 889824759603413 2565168395615187838 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top