ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី​ សួង​ សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតមេធាវីចំនួនពីររូប​គឺ លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ គម្រប់ ៧១ឆ្នាំ និងលោកមេធាវី​ ហែម​ ពល​ គម្រប់​ ៦៤ឆ្នាំ​

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី​ សួង​ សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតមេធាវីចំនួនពីររូប​គឺ លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ គម្រប់ ៧១ឆ្នាំ និងលោកមេធាវី​ ហែម​ ពល​ គម្រប់​ ៦៤ឆ្នាំ​ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃសុក្រ ២កេីត ខែបុស្ស ឆ្នាំខាល បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី​ សួង​ សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតមេធាវីចំនួនពីររូបគឺ​ លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ គម្រប់ ៧១ឆ្នាំ និងលោកមេធាវី​ ហែម​ ពល​ គម្រប់​ ៦៤ឆ្នាំ​ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវីទាំងពីរ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកបានថ្លែងថា រូបលោកសូមវាយតម្លៃខ្ពស់ចំពោះកម្មវិធីដ៏មានអត្ថន័យជ្រាលជ្រៅដែលផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយការលេីកទឹកចិត្តដល់មេធាវីវ័យចំណាស់ដូចរូបលោក​ ហេីយក៏បានបង្ហាញពីស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មេធាវី​។ លោកមេធាវី​ទាំងពីរ​ បានបន្តទៀតថាកម្មវិធីនេះ​ ត្រូវតែបន្តរក្សាតទៅ​ ដេីម្បីក្លាយជាប្រពៃណីល្អប្រសេីរមួយរបស់គ្រួសារមេធាវីយេីង និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី​ និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

F1 418477312 887190379866851 2124679134385012138 n

F2 419142660 887190386533517 316721766941236360 n

F3 418483376 887190436533512 6550720747365398651 n

F4 419159153 887190413200181 1174888267976547822 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top