ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី លោកស្រីមេធាវី សាកល មេតា ប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល និងកញ្ញាមេធាវី យុង ចរិយា ជំនួយការនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ចូលរួមកម្មវិធីចុះតាមដាន..

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី លោកស្រីមេធាវី សាកល មេតា ប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល និងកញ្ញាមេធាវី យុង ចរិយា ជំនួយការនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ចូលរួមកម្មវិធីចុះតាមដានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅខេត្តកណ្តាល


នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី លោកស្រីមេធាវី សាកល មេតា ប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល និងកញ្ញាមេធាវី យុង ចរិយា ជំនួយការនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ចូលរួមកម្មវិធីចុះតាមដានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅខេត្តកណ្តាល ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្ត្រី។ កម្មវិធីនេះប្រជុំតាមដានការងារ បញ្ហាប្រឈម និងវិធានការពាក់ព័ន្ធនឹងករណីហិង្សាលើស្ត្រី និងក្មេងស្រី ស្រប​តាម​អនុសញ្ញា CEDAW ព្រមទាំង​បង្ហាញ​ពីគម្រោង​ផ្តល់សេវា​ការពារ​សិទ្ធិជូន​ស្រ្តី និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សា របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីស្ត្រី ដោយមានការចូលរួម​​ពី​ឯកឧត្តមអភិបាល និងលោកជំទាវអភិបាលរង​​នៃ​គណៈអភិបាល​ខេត្តកណ្តាល ប្រធានមន្ទីរកិច្ចការនារីខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត ​ចៅក្រម ព្រះរាជអាជ្ញារង និងសហការីនៃសាលាដំបូងខេត្តកណ្តាល និង​ស្ថាប័ន​ពាក់ព័ន្ធនៅខេត្តកណ្តាល។ កម្មវិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និង​ស្និទ្ធ​ស្នាល​ជាទីបំផុត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 410401500 868785841707305 5966944414080594331 n

C2 4409749210 868786288373927 2541128354495940525 n

C3 410009794 868785865040636 8813697299279416330 n

C4 409420789 868785905040632 527069182574268611 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top