ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ


នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ ដែលនេះជាការបង្ហាញនូវភក្តីភាព ការគោរពស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ នៅក្នុងឱកាសនេះ ឯកឧត្តមប្រធាន និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវីទាំងអស់ បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្តឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។ ឯកឧត្តមប្រធាន និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវីទាំងអស់ បានបួងសួង និងឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ។

H1 391438321 836143254971564 6032540710119067500 n

H2 391675090 836143078304915 8319500162043355394 n

H3 391559595 836143124971577 6791619981969624079 n

H4 391663970 836144324971457 7424516415653218453 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top