ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសន្និសីទកំពូលអន្ដរជាតិរបស់សមាគមមេធាវីហុងកុង(The Law Society of Hong Kong) ក្រោមប្រធានបទ សន្ដិភាពនិងភាពសម្បូរសប្បាយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ

ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសន្និសីទកំពូលអន្ដរជាតិរបស់សមាគមមេធាវីហុងកុង(The Law Society of Hong Kong) ក្រោមប្រធានបទ សន្ដិភាពនិងភាពសម្បូរសប្បាយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ


កាលពីថ្ងៃពុធ ១២រោច ខែភក្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ចើញចូលរួមសន្និសីទកំពូលអន្ដរជាតិរបស់សមាគមមេធាវីហុងកុង(The Law Society of Hong Kong) ក្រោមប្រធានបទ សន្ដិភាពនិងភាពសម្បូរសប្បាយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ តាមប្រព័ន្ធហ៊្សូម។ សន្និសីទកំពូលអន្ដរជាតិនេះ មានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធហ៊្សូម ពីសំណាក់ស្ថាប័នអន្ដរជាតិនៃបណ្ដាប្រទេសនានាពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលមានជាអាទិ៍ស្ថាប័នវិជ្ជាជីវៈច្បាប់ មេធាវី គ្រឹះស្ថានអប់រំ ពាណិជ្ជកម្មអន្ដរជាតិ និងក្រសួង-ស្ថាប័ន នៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រមាណជិតមួយពាន់នាក់។ តាមការបញ្ជាក់ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនេះ(The Belt and Road Initiative) គិតមកត្រឹមឆ្នាំ២០២៣ មានរយៈពេលដប់ឆ្នាំគត់ ហើយសមាគមមេធាវីហុងកុង បានរៀបចំសន្និសីទកំពូលបែបនេះ ចាប់តាំងពីឆ្នាំ២០១៧មក​។ សម្រាប់ឆ្នាំនេះ ផ្ដោតលើរបៀបវារៈចំនួនបី គឺសន្ដិភាព​ ភាពសម្បូរសប្បាយ និងការចែករំលែកចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹងសន្ធានកម្ម បច្ចេកទេសនៃការចរចារនិងការសម្របសម្រួល និងភាពខុសគ្នានៃប្រព័ន្ធច្បាប់។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1

A2 387125556 834214478497775 1673006120483662651 n

A3 387147688 834214448497778 606877150661595930 n

A4 387794483 834214555164434 1490360497918977937 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top