ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី ម៉ុត ធីតា ដែលទើបប្រសូត្របានបុត្រា
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី ម៉ុត ធីតា ដែលទើបប្រសូត្របានបុត្រា
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅអបអរសាទរលោកស្រីមេធាវី ម៉ុត ធីតា ដែលទើបប្រសូត្របុត្រា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានដោយសេចក្តីសុខនិងសុវត្ថិភាព។ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី សូមជូនពរលោកស្រីមេធាវី ម៉ុត ធីតា និងបុត្រា ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN



Facebook
LinkIn
Twitter
RSS
Google+