ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហម មុនី ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី រ៉ាយ ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហម មុនី ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី រ៉ាយ ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហម មុនី ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី រ៉ាយ ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី រ៉ាយ ប៊ុនធឿន មានសេចក្ដីរំភើប រីករាយក្រៃលែង ដែលទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់គណៈមេធាវី ជាពិសេសឯកឧត្តមប្រធានផ្ទាល់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតកម្មវិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះឡើងផ្សារភ្ជាប់ភាពជិតស្និទ្ធ និងជាការលើកទឹកចិត្តដល់មេធាវីដែលមានវ័យចំណាស់។ លោកមេធាវី រ៉ាយ ប៊ុនធឿន ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណ:មេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រេីន និងជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+