ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី មុត ពិសិដ្ឋ សមាជិកាក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី គឹម វាសនា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាស្តីពី «

នាព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី មុត ពិសិដ្ឋ សមាជិកាក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី គឹម វាសនា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាស្តីពី «នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តា» ដែលសហការរៀបចំជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល


នាព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី មុត ពិសិដ្ឋ សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី ស្តីពី «នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល» សហការរៀបចំជដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ដោយ លោក ម៉ែន និមិត្ត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកអាជ្ញាកណ្តាល គង់ ផល្លៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងសិក្ខាកាម ចូលរួមដោយផ្ទាល់សរុបចំនួន ៦៥នាក់។ ក្នុងឱកាសនេះ លោកស្រីមេធាវី មុត ពិសិដ្ឋ បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី គឹម វាសនា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា ផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN (https://t.me/barassociationofcambodia)!

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC)

The Bar Association of The Kingdom of Cambodia

F1 339990404 3441047956116629 2333123444727735511 n

F2 340129102 1459999164405397 1036498207700797137 n

F3 340080782 615457390083268 7094502417683325246 n

F4 339985446 1984115048600990 1379690380630164978 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top