ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងការប្រគល់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងការប្រគល់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងការប្រគល់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកម្មវិធីនេះ ក៏មានការទស្សនានូវវីឌីអូសកម្មភាពនៃដំណើរកំសាន្តនិងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរីផងដែរ មុននឹងធ្វើការចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងប្រគល់រង្វាន់ជូនថ្នាក់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ដែលរង្វាន់ទាំងអស់ រួមមាន: ១.ម៉ូតូហុងដា សេ១២៥ ស៊េរី ២០២៣ ចំនួន ១រង្វាន់ ២.ខ្សែក ប្លាទីន ចំនួន ៣រង្វាន់ ៣.ក្រវិលពេជ្រធម្មជាតិ ចំនួន ៦រង្វាន់ ៤.នាឡិកា ម៉ាក SEIKO ចំនួន ២រង្វាន់ ៥.Speaker ម៉ាក Tribit ចំនួន ៤រង្វាន់ ៦.រង្វាន់ទឹកប្រាក់ ១០០$ ចំនួន ១៥រង្វាន់ ៧.រង្វាន់ទឹកប្រាក់ ៥០$ ចំនួន ១០រង្វាន់ ៨.ឆ្នាំងអាំងសាច់ ម៉ាក L &L ចំនួន ២រង្វាន់ ៩.ឆ្នាំងដាំបាយអគ្គីសនី ចំនួន ៥រង្វាន់ ១០.ឆ្នាំងស្ងោមី ចំនួន ៥រង្វាន់ ១១.ប៊ិច ម៉ាក PENTEL ចំនួន ១៧រង្វាន់ ១២.ខ្នើយកល់ក ចំនួន ១០រង្វាន់ និង ១៣.ស្រោមដៃចាប់ឆ្នាំង ចំនួន ៥រង្វាន់ ពិធីចាប់ឆ្នោតនេះ ឯកឧត្តមប្រធាន បង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេល១ឆ្នាំកន្លងមក។ និងសំណូមសុំឱ្យបន្តមានសាមគ្គីភាពផ្ទៃក្នុងក្នុងគណៈមេធាវី និងបន្តខិតខំប្រឹងប្រែងបំពេញការងារ ជូនសហភាតាមេធាវីឱ្យបានឆាប់រហ័ស ដើម្បីលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ *សូមបញ្ជាក់ផងដែរថា ពិធីចាប់ឆ្នោតប្រចាំឆ្នាំ២០២២ និងការប្រគល់រង្វាន់នេះ គឺពុំមានថ្នាក់ដឹកនាំ និងបុគ្គលិកណាមួយពុំបានទទួលរង្វាន់នោះទេ គឺទទួលបានរង្វាន់គ្រប់ៗគ្នា ហើយកម្មវិធីនេះប្រព្រឹត្តទៅដោយភាពជោគជ័យ រំភើបនិងសប្បាយរីករាយជាខ្លាំង។

M1 324434890 928402361865365 1807080579195280417 n

M2 323903589 676510094156383 5613956855732656760 n

M3 323165368 1544146166060547 8162515179400883147 n

M4 324419763 1149812625732663 3260727068062347153 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top