ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានយកថវិកាចំនួន ១១ ៦០៣ ដុល្លារអាមេរិក និង ៣ ១០០ ០០០រៀល ទៅប្រគល់ជូនអាជ្ញាធរមីនកម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានយកថវិកាចំនួន ១១ ៦០៣ ដុល្លារអាមេរិក និង ៣ ១០០ ០០០រៀល ទៅប្រគល់ជូនអាជ្ញាធរមីនកម្ពុជា

នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានយកថវិកាចំនួន ១១.៦០៣ ដុល្លារអាមេរិក និង៣.១០០.០០០រៀល ទៅប្រគល់ជូនអាជ្ញាធរមីនកម្ពុជា ដើម្បីចូលរួមឧបត្ថម្ភដល់ រាជរដ្ឋាភិបាល ក្នុង យុទ្ធនាកា រ បោសសម្អាតមីនដើម្បីសម្រេចបាននូវគោល ដៅកម្ពុជាគ្មានគ្រាប់ មីន នៅ ឆ្នាំ២០២៥ ។
ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ថា ថវិកានេះ បានមកពីការចូលរួមឧបត្ថម្ភពីមេធាវីចំនួន ១៣៤រូប តាមរយៈគណៈមេធាវី បន្ទាប់ពីមានការអំពាវនាវរបស់គណៈមេធាវី នាខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ដើម្បីប្រមូលថវិកាចូលរួមឧបត្ថម្ភដល់ រាជរដ្ឋាភិបាលក្នុង យុទ្ធនាការបោសសម្អាតមីន ស្រប តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិការបោសសំអាតមីននៅកម្ពុជាទាំងអស់ ដែលបានខិត ខំ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងហ៊ានធ្វើពលិកម្មក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីបុព្វហេតុសង្គ្រោះជីវិតប្រជាជនកម្ពុជា និងរំដោះដីជូនប្រជាជន។ ឯកឧត្តមប្រធានបាន សន្យាថា នឹងបន្តសកម្មភាពរៃអង្គាសថវិកាដើម្បីជួយឧបត្ថម្ភដល់យុទ្ធនាការបោសសម្អាតមីនជាបន្តទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសម្តេច តេជោ និងអាជ្ញាធរមីនកម្ពុជា សូមថ្លែងអំណរគុណដល់ឯកឧត្តមប្រធានគណៈមេធាវីនិងមេធាវីទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកាសម្រាប់បោសសម្អាតមីន ហើយថវិកានេះ អាចបោសសម្អាតមីនបានចំនួន ៦៥,៥ ហិកតា។ ឯកឧត្តមបានជូនពរដល់ឯកឧត្តមប្រធាននិងមេធាវីទាំងអស់ឱ្យមានសុខភាពល្អនិងជ័យជំនះ គ្រប់ភារកិច្ច។
ក្នុងឱកាសនោះ មានការប្រគល់-ទទួលថវិកា និងលិខិតថ្លែងអំណរគុណដែលចុះហត្ថលេខាដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN (https://t.me/barassociationofcambodia)!

B1 318713933 8899727930099110 2204265705107217227 n

B2 318728058 8899728123432424 2973112914448636279 n

B3 318827621 8899727553432481 5197052064898989812 n

B5 318816564 8899729966765573 1732453277449830228 n

B6 318732617 8899733486765221 3096276445579611855 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top