កម្មវិធី សិក្ខាសាលាស្តីពីសិទ្ធិទទួលបានយុត្តិធម៌

នាព្រឹកថ្ងៃសុក្រ ១០កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធី សិក្ខាសាលាស្តីពីសិទ្ធិទទួលបានយុត្តិធម៌៖ តួនាទីនិងការទទួលខុសត្រូវរបស់មេធាវី

នាព្រឹកថ្ងៃសុក្រ ១០កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធី សិក្ខាសាលាស្តីពីសិទ្ធិទទួលបានយុត្តិធម៌៖ តួនាទីនិងការទទួលខុសត្រូវរបស់មេធាវី ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមានការសហការគាំទ្រដោយសហព័ន្ធគណៈមេធាវីជប៉ុន(JFBA)។
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមមតិសំណេះសំណាល ដោយឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្ត សេដ្ឋកិច្ច(RULE) និងលោកមេធាវី Yujiro Naito ជាសមាជិកសហព័ន្ធគណៈមេធាវីជប៉ុន(JFBA) និងមានការថ្លែងចំណាប់អារម្មណ៍របស់លោក Yoshimichi Makiyama ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសហព័ន្ធគណៈមេធាវីជប៉ុន ព្រមទាំងមានវត្តមានចូលរួមដោយវាគ្មិនកិត្តិយសលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី លោកមេធាវី មាស បូរ៉ា លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងកញ្ញាមេធាវី សុខ វណ្ណសិកា និងមានវត្តមាននិស្សិតចូលរួមចំនួន ២២០នាក់។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងអំណរគុណចំពោះកិច្ចសហការដ៏ល្អនៃស្ថាប័នទាំងបី ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីនេះ ហើយក៏បានផ្តាំផ្ញើឲ្យប្អូនៗនិស្សិតនីតិសាស្រ្តទាំងអស់ បន្តខិតខំរៀនសូត្រឲ្យបានជោគជ័យ និងដាក់ពាក្យប្រលងចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ប្រសិនបើមានបំណងចង់ក្លាយជាមេធាវីនាពេលអនាគត។
 
1 291368822 8182319545173289 6542528621902358601 n
 
2 292614194 8182319108506666 3289795725234535103 n
 
3 292146725 8182319638506613 7447190416599175504 n
 
4 291787498 8182319575173286 5813499961585640908 n
 
6 291518082 8182321311839779 4462557707409863792 n
 
7 291632280 8182322038506373 2488647661930530427 n
 
8 291620749 8182322388506338 2805285099955350408 n
 
 
9 292168644 8182322715172972 2561568133414256452 n
 
10 292699552 8182322615172982 5679305764670816706 n
 
10 292699552 8182322615172982 5679305764670816706 n
 
11 291182520 8182321105173133 2867660278750306239 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top