ខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ស៊ឹម ស៊ីថាន ដែលជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...
នារសៀល ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ស៊ឹម ស៊ីថាន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ស៊ឹម ស៊ីថាន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងគាំទ្រចំពោះគំរោងរបស់គណៈមេធាវី។ លើសពីនេះទៀត លោកមេធាវី ស៊ឹម ស៊ីថាន បានថ្លែងថា នេះជាខួបកំណើតទីមួយរបស់លោកផងដែរ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+