លោកមេធាវី ធួន សុធា និងសហការី បាននាំយកថវិការបស់ការិយាល័យមេធាវី ណាច ទ្រី ចំនួន ៥០០០ (ប្រាំពាន់)ដុល្លារអាមេរិក ឧបត្ថម្ភជូនគណៈមេធាវី

នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយលោកមេធាវី ធួន សុធា បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ (២០២១-២០២៤)។
ក្នុងជំនួបនោះ លោកមេធាវី ធួន សុធា និងសហការី បាននាំយកថវិការបស់ការិយាល័យមេធាវី ណាច ទ្រី ចំនួន ៥០០០ (ប្រាំពាន់)ដុល្លារអាមេរិក ឧបត្ថម្ភជូនគណៈមេធាវី ដើម្បីរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវី។
ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ការិយាល័យមេធាវី ណាច ទ្រី ដែលបានចូលរួមជួយឧបត្ថម្ភដល់គណៈមេធាវី ក៏ដូចជាលើកស្ទួយឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
 
1 New
 
1 New
 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top