ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើជាអធិបតីក្នុងការរាប់សន្លឹកឆ្នោតនិងប្រកាសលទ្ធផលការបោះឆ្នោតជ្រើសតាំងប្រធាន-អនុប្រធាននៃវគ្គសុក្រឹតការវគ្គទី១០

នៅព្រឹកថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើជាអធិបតី

ក្នុងការរាប់សន្លឹកឆ្នោតនិងប្រកាសលទ្ធផលការបោះឆ្នោតជ្រើសតាំងប្រធាន-អនុប្រធាននៃវគ្គសុក្រឹតការវគ្គទី១០ អមដោយលោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី និងលោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា អគ្គលេខាធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។

ជាលទ្ធផលនៃការបោះឆ្នោត លោកស្រីមេធាវី ឈីវ ភិរម្យត្រូវបានធ្វើជាប្រធានថ្នាក់ លោកមេធាវី ជ្រ សុភារ៉ា ជាអនុប្រធានទី១ និងលោកមេធាវី ឃឹម ខេម៉ាជាអនុប្រធានទី២។

photo 2021 07 14a

photo 2021 07 14a

photo 2021 07 14a

photo 2021 07 14a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top