លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អញ្ញើញចូលរួមបើកកម្មវិធី “Opening of the Legal Year 2019” នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី

ឆ្លើយតបទៅនឹងការអញ្ញើញរបស់ប្រធានតុលាការយុត្តិធម៌ និងប្រធានគណៈមេធាវីម៉ាឡេស៊ី លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានអញ្ជើញចូលរួមបើកកម្មវិធី “Opening of the Legal Year 2019” នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

នៅក្នុងពិធីនោះមានការចូលរួមពីសំណាក់ចៅក្រម និងព្រះរាជអាជ្ញានៃប្រទេសម៉ាឡេស៊ី ព្រមទាំងប្រធាន និងសមាជិក សមាជិកាគណៈមេធាវីនៃបណ្តាប្រទេសអាស៊ាន ចិន តៃវ៉ាន់ អូស្ត្រាលី និងញូវហ្សូសវែល ផងដែរ។ គូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី តែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំ សម្រាប់ក្រុមនីតិបុគ្គលដែលបម្រើការងារក្នុងវិស័យយុត្តិធម៌ ធ្វើការប្តេជ្ញាចិត្តថ្មី ដើម្បីបម្រើជាតិមាតុភូមិក្នុងឆ្នាំថ្មី ឆ្នាំ២០១៩ ជាពិសេស ប្រមូលផ្តុំនូវបទពិសោធន៍ និងសកម្មភាពអសកម្មមួយចំនួនក្នុងឆ្នាំចាស់ រួចធ្វើការកែតម្រូវ និងដាក់ចេញជាអនុសាសន៍សម្រាប់ឆ្នាំថ្មី។

001

001

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top