ពិធីបើកវគ្គការបណ្តុះបណ្តាលវគ្គសុក្រឹត្យការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី វគ្គទី ៨

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីពិធីបើកវគ្គការបណ្តុះបណ្តាលវគ្គសុក្រឹត្យការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី៨

ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះក៏មានការចូលរួមពីប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសិស្សវគ្គសុក្រឹត្យការវគ្គទី៨ ចំនួន ១០០ នាក់ផងដែរ។ លោកប្រធានគណៈមេធាវីក៏មានមតិផ្តាំផ្ញើដល់សិស្សមេធាវីទាំងអស់ត្រូវ គោរពវិន័យ ខិតខំរៀនសូត្រ និងមករៀនអោយទៀងទាត់ ដើម្បីក្លាយជាមេធាវីប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមលើកស្ទួយវិស័យយុត្តិធម៌ក្នុងសង្គម។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top