ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ដើម្បីជួបសម្តែងការគួរសមជាមួយ ឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រោមឳវាទនៅទីស្តីការក្រសួងទេសចរណ៍

នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈ

មេធាវី ដើម្បីជួបសម្តែងការគួរសមជាមួយ ឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រោមឳវាទនៅទីស្តីការក្រសួងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ក្រសួងទេចរណ៍ បានស្នើសុំឳ្យគណៈមេធាវីជួយលើកិច្ចការច្បាប់ដល់ក្រសួង ហើយគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា បានទទួលយកការស្នើសុំ ដោយចាត់តំាងមេធាវីចំនួន០៣រូប ដើម្បីបំពេញកិច្ចការងារច្បាប់ដល់ក្រសួង។ លើសពីនេះ ក្រសួងទេសចរណ៍ និងគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា នឹងចុះអនុស្សារណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យច្បាប់នេះ នាដើម្បីចុះហត្ថលេខានាពេលអនាគត។

កិច្ចប្រជុំនេះបានបញ្ចប់នៅ ក្រោមបរិយាកាសរីករាយ ស្និទស្នាលរវាងស្ថាប័នទាំងពីរ។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top