លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី ថុល ឡាលីន អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទៅចូលរួមសន្និសីទអាស៊ានស្តីពីជំនួយផ្លូវច្បាប់សម្រាប់កុមារ (2025 ASEAN Convention on Legal Aid for Children)

លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី ថុល ឡាលីន អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទៅចូលរួមសន្និសីទអាស៊ានស្តីពីជំនួយផ្លូវច្បាប់សម្រាប់កុមារ (2025 ASEAN Convention on Legal Aid for Children) នៅរដ្ឋ Jahor ប្រទេសម៉ាឡេស៊ី


នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩នេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិនៃគណៈមេធាវី និងលោកមេធាវី ថុល ឡាលីន អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី ទៅចូលរួមសន្និសីទអាស៊ានស្តីពីជំនួយផ្លូវច្បាប់សម្រាប់កុមារ (2025 ASEAN Convention on Legal Aid for Children) នៅរដ្ឋ Jahor ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ការចូលរួមក្នុងសន្និសីទនេះ ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម Dato’ Norazmi Bin Mohd Narawi អគ្គនាយក នាយកដ្ឋានផ្តល់ជំនួយផ្លូវច្បាប់ម៉ាឡេស៊ី ប្រចាំខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ការរៀបចំសន្និសីទជំនួយផ្លូវច្បាប់នេះ ស្របពេលដែលប្រទេសម៉ាស៊ីធ្វើជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៥នេះ ហើយដែលនឹងមានការចូលរួមពីស្ថាប័នផ្តល់ជំនួយផ្លូវច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងប្រទេសទីម័រផងដែរ។ សន្និសីទថ្នាក់តំបន់នេះ ផ្តោតលើប្រធានបទស្តីពីការជម្រុញគំនិតផ្តួចផ្តើមថ្មីៗនៃការផ្តល់ជំនួយផ្លូវច្បាប់សម្រាប់កុមារ (Fostering Emerging ASEAN Initiatives in Child Legal Aid)។ នាឱកាសនៃការចែករំលែកបទពិសោធន៍នោះដែរ តំណាងគណៈមេធាវីកម្ពុជា នឹងធ្វើកំណត់បង្ហាញខ្លីស្តីពីយន្តការនៃការការពារក្តីជូនជនក្រីក្រនៅកម្ពុជា គោលនយោបាយ បទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការរបស់គណៈមេធាវីជាមួយនឹងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

I1 544622984 1314554557130429 1968367489840101868 n

I2 544826371 1314554570463761 4800371433104052382 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top