លោកមេធាវី សាំង វណ្ណៈ អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «រចនាសម្ព័ន្ធនៃអនុប្បទានសិទ្ធិលើបំណុល និងការទូទាត់ក្នុងក្រមរដ្ឋប្បវេណី»
លោកមេធាវី សាំង វណ្ណៈ អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «រចនាសម្ព័ន្ធនៃអនុប្បទានសិទ្ធិលើបំណុល និងការទូទាត់ក្នុងក្រមរដ្ឋប្បវេណី»
នាព្រឹក ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «រចនាសម្ព័ន្ធនៃអនុប្បទានសិទ្ធិលើបំណុល និងការទូទាត់ក្នុងក្រមរដ្ឋប្បវេណី» សហការរៀបចំដោយវិភាគទានច្បាប់ និងសម្ព័ន្ធអ្នកច្បាប់ជប៉ុនដើម្បីកម្ពុជា (JJ League) និងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោកសាស្ត្រាចារ្យ Shiozawa Kazuiro សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ SEIKEI ប្រទេសជប៉ុន ដោយមានអ្នកចូលរួមចំនួន 150នាក់។ ថ្លែងក្នុងឱកាសនេះ លោកប្រធានបានលើកឡើងពីសារសំខាន់នៃការចែករំលែកចំណេះដឹង តាមរយៈការបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗ ហើយបានកោតសរសើរចំពោះសកម្មភាពរបស់វិភាគទានច្បាប់ក្នុងការស្វែងរកកិច្ចសហការពីដៃគូពាក់ព័ន្ធ ដើម្បីធានាឱ្យអ្នកចូលរួមបានទទួលនូវចំណេះដឹងពិតប្រាកដពីវាគ្មិនដែលជាអ្នកជំនាញមកពីប្រទេសជប៉ុន។ ជាមួយគ្នានេះ លោកប្រធានក៏បានថ្លែងអំណរគុណដល់ JJ League ដែលបានចំណាយពេលវេលា និងធនធានមកធ្វើការចែករំលែកដល់មិត្តនិស្សិតដែលជាសិក្ខាកាមក្នុងឱកាសនេះ។ លោកបានកត់សម្គាល់បន្ថែមផងដែរថា អ្វីដែលស្ថាប័នទាំងពីរបាននិងកំពុងធ្វើ ជាសកម្មភាពដែលស្របនឹងឆន្ទៈ ក៏ដូចជាគោលនយោបាយដឹកនាំគណៈមេធាវីរបស់លោកផងដែរ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070