គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយជាអង្ករនាងមិញចំនួន ៣០០គីឡូក្រាម ពីសប្បុរសជន
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយជាអង្ករនាងមិញចំនួន ៣០០គីឡូក្រាម ពីសប្បុរសជន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយជាអង្ករនាងមិញចំនួន ៣០០គីឡូក្រាម ពីលោកស្រី ខេង កញ្ញារី ម្ចាស់ហាងអង្ករខ្មែរប្រណីត សាខាផ្សារទួលទំពូង និងផ្សារទួលគោក។ លោកប្រធានគណៈមេធាវី បានថ្លែងអំណរគុណដល់លោកស្រី ខេង កញ្ញារី ដែលបានពាំនាំនូវអំណោយជាអង្ករនាងមិញចំនួន ៣០០គីឡូក្រាម ជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធាន ក៏បានជូនពរលោកស្រី ខេង កញ្ញារី ឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រចជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070