លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ទីប្រឹក្សាប្រធានគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ទីប្រឹក្សាប្រធានគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣របស់កងទ័ពជើងគោក
នារសៀលថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ទីប្រឹក្សាប្រធានគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣របស់កងទ័ពជើងគោក។ ការទទួលមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើម មួយរូប ដែលមានគុណូបការៈដ៏ធំធេងក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយខ្មាំងឈ្លានពានសៀម។ ភាពអង់អាច ក្លាហាន និងការលះបង់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាគំរូវីរភាពដ៏ឧត្តុងឧត្តមសម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងខ្ញុំទាំងអស់គ្នា យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចង់ចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។ ក្នុងឱកាសនោះ លោកប្រធាន ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យមួយចំនួនចូលបុណ្យសព ដែលប្រារព្ធធ្វើនៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070