លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវីនៅកម្ពុជា»
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវីនៅកម្ពុជា»
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវីនៅកម្ពុជា» នៅសាកលវិទ្យាល័យ ន័រតុន ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យិន សុភី ប្រធានផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យ ន័រតុន ព្រមទាំងមានការអញ្ជើញចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រ ប្រមាណជាង២០០នាក់។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតបានស្វែងយល់អំពី «វិជ្ជាជីវៈ និងបែបបទ នៃការចូលប្រកបវិជ្ជាជីវៈមេធាវី» ក៏ដូចជាតួនាទី និងភារកិច្ច របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្តល់ឱកាសជូនដល់និស្សិត សិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តជាក់ស្ដែង ទទួលបាននូវចំណេះដឹង បទពិសោធន៍ និងការងារមួយចំនួនបន្ថែមទៀត។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070