លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តរតនគិរី)

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តរតនគិរី)


នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកមេធាវី ផែន ណាក់ ប្រធានក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ បើកសម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តរតនគិរី)។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានចូលរួមអបអរសាទរដល់លោកមេធាវី ផែន ណាក់ ដែលបានបើកសាខាក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌(សាខាខេត្តរតនគិរី) នេះឡើង។ ជាពិសេស ការអនុញ្ញាតឱ្យបើកការិយាល័យសាខានេះ គឺសម្រាប់ផ្តល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តរតនគិរី ដែលនេះជាផ្នែកមួយនៃការផ្តល់សេវាកម្មច្បាប់ដល់សាធារណជនដល់ភូមិ ឃុំ ស្រុក ក៏ដូចជាមូលដ្ឋានតំបន់ដាច់ស្រយាល ព្រមទាំង ធ្វើយ៉ាងណាផ្សព្វផ្សាយច្បាប់ឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ លោកប្រធាន ក៏បានមានប្រសាសន៍ក្នុងពិធី ដោយប្រកាន់ឱ្យខ្ជាប់ខ្ជួន និងអនុវត្តនូវគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៩ចំណុចដែលបានដាក់ចេញ សំដៅធ្វើយ៉ាងណាឱ្យវិជ្ជាជីវៈមេធាវីឱ្យកាន់តែមានភាពរុងរឿង ស្របតាមមូលបទរបស់ លោកប្រធាន គឺ រួមគ្នាដើម្បីវិបុលភាពវិជ្ជាជីវៈមេធាវី។

W1 480730836 1158620076057212 8306189531076841115 n

W2 481069076 1158620079390545 8327248333274392794 n

W3 481192169 1158620252723861 6945621987029793330 n

W4 481010039 1158620212723865 214989362566146686 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top