លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ដល់លោកស្រីមេធាវី សោភ័ណ ពៅច័ន្ទនីតា
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ដល់លោកស្រីមេធាវី សោភ័ណ ពៅច័ន្ទនីតា
នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ឆឹង ចន្ថា និងលោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី នាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី សោភ័ណ ពៅច័ន្ទនីតា ក្រោយពេលដែលលោកស្រីទើបបានសម្រាលបុត្រ តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ ជូនពររបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកស្រីមេធាវី សោភ័ណ ពៅច័ន្ទនីតា ក្រុមគ្រួសារ និងបុត្រ សូមមានសេចក្តីសុខ និងសុខភាពល្អ។ លោកស្រីមេធាវី សោភ័ណ ពៅច័ន្ទនីតា បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់មេធាវីដែលទើបសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី សោភ័ណ ពៅច័ន្ទនីតា បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធាន និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070