លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ


នាព្រឹក ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងថ្នាក់ដឹកនាំមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ នៅក្នុងជំនួបនេះ ស្ថាប័នទាំងពីរបានជជែកពិភាក្សាលើយន្តការនៃការ ផ្តល់ព័ត៌មានទៅវិញទៅមកអំពីផលលំបាកក្នុងការអនុវត្តច្បាប់ និងការបំពានលើក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងព្រះរាជអាជ្ញា។ យន្តការនៃការពិនិត្យ និងផ្តល់យោបល់លើលក្ខខណ្ឌរបស់បេក្ខជនសុំចូលប្រកបវិជ្ជាជីវៈមេធាវីដូចបានកំណត់ក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបញ្ហាផ្សេងៗ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គព្រះរាជាអាជ្ញា បានសំដែងនូវការស្វាគមន៍ទទួលរាក់ទាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ប្រតិភូគណៈមេធាវី។ នៅក្នុងជំនួបកិច្ចប្រជុំនេះ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានឯកភាពចំពោះការលើកឡើង និងសំណូមពរផ្សេងៗរបស់ប្រធានគណ:មេធាវី និងសហការី ដើម្បីបន្តនូវកិច្ចសហការ ដើម្បីធានាបាននូវការអនុវត្តច្បាប់ និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់យោបល់របស់អគ្គព្រះរាជអាជ្ញាលើការសុំចូលប្រកបមេធាវី គឺធ្វើយ៉ាងណាផ្តោតសំខាន់លើគុណភាពនិងសមត្ថភាពរបស់បេក្ខជន ។

E1 471483383 1114955677090319 1874440500026087456 n

E2 471387616 1114955973756956 7682850459779439743 n

E3 471419390 1114956233756930 8611579971965092243 n

E4 471608468 1114955703756983 2450136927254518611 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top