ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ លើកទី៧៣
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ លើកទី៧៣
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ លើកទី៧៣។ កិច្ចប្រជុំលើកទី៧៣ នេះ គឺជាកិច្ចប្រជុំលើកចុងក្រោយរបស់ក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលធំៗជាច្រើន និងបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី តាមរយៈការចូលរួមគ្រប់គ្រងវិជ្ជាជីវៈមេធាវីនិងគណៈមេធាវី និងការគាំទ្រចំពោះគោលនយោបាយរបស់ឯកឧត្តមប្រធានគណៈមេធាវី កន្លងមក។ ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានជូនពរដល់សមាជិក-សមាជិកាក្រុមប្រឹក្សាទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070