ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ការបោះឆ្នោតជ្រើសតាំងសមាជិក...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ (២០២៤-២០២៧)
នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកមហាសន្និបាត លើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ (២០២៤-២០២៧) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អតីតប្រធានគណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ថ្នាក់ដឹកនាំគណៈមេធាវី, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីទូទាំងប្រទេស ចូលរួមសរុបចំនួន ២១៥៣នាក់ ផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងជម្រាបអំពីគោលបំណងនៃមហាសន្និបាតលើកទី២៩ របស់គណៈមេធាវី និងបានបំពាក់នូវគ្រឿងកិត្តិយសចំនួន ៤ប្រភេទ ជូនសមាជិក-សមាជិកាគណៈមេធាវី និងឥស្សរជនដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជម្រុញលើកទឹកចិត្ត លើកកម្ពស់ ពង្រឹងសមត្ថភាពមេធាវី និងដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ឯកឧត្តមប្រធាន បានថ្លែងបន្តថា ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ ឯកឧត្តមពិតជាបានបន្តខិតខំ ប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវីដោយបានលះបង់ពេលវេលានិងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញការងារ ឱ្យបានសម្រេចនូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរនិងក្រមសីលធម៌មេធាវី ជាពិសេស ធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួល ស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់អតីតប្រធានគណៈមេធាវី អតីតសមាជិកក្រុមប្រឹក្សាគណៈមេធាវី និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីបច្ចុប្បន្ន ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈមេធាវី ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុលើកតម្កើង ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី និងឧត្តមប្រយោជន៍របស់គណៈមេធាវី តាមរយៈការចូលរួមគ្រប់គ្រង វិជ្ជាជីវៈមេធាវីនិងគណៈមេធាវី និងការគាំទ្រចំពោះគោលនយោបាយរបស់ប្រធានគណៈមេធាវីគ្រប់អាណត្តិ។ ក្នុងឱកាសនោះ ក៏មានការធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈមេធាវី ដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ផងដែរ។ កម្មវិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070