ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១២ឆ្នាំ
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១២ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ ដែលនេះជាការបង្ហាញនូវភក្តីភាព ការគោរពស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ នៅក្នុងឱកាសនេះ ឯកឧត្តមប្រធាន និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវីទាំងអស់ បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្តឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។ ឯកឧត្តមប្រធាន និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវីទាំងអស់ បានបួងសួង និងឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070