ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំមេធាវីជាង ២០០នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ) ដែលសហការរៀបចំជាមួយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំមេធាវីជាង ២០០នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ) ដែលសហការរៀបចំជាមួយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
“ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៖ ជាទិដ្ឋភាពច្បាប់ ការបោះបង្គោលព្រំដែនគោក តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម គឺស្របនឹងច្បាប់អន្តរជាតិ និងឧត្តរមានុវត្តន៍អន្តរជាតិពាក់ព័ន្ធនឹងការកំណត់ព្រំដែន” អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំមេធាវីជាង ២០០នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ) ដែលមានគោលបំណងពិនិត្យព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងផ្តល់ឱកាសដល់បងប្អូនសហភាតាទាំងអស់បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនូវការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ជាលទ្ធផលដោយផ្អែកទៅលើឯកសារច្បាប់ និងការពន្យល់បង្ហាញដោយក្រុមអ្នកជំនាញរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការពិនិត្យជាក់ស្តែងរបស់ទីតាំងបង្គោលព្រំដែនផ្ទាល់ ឯកឧត្តម លី ច័ន្ទតុលា ក៏ដូចជាគណៈប្រតិភូបានលើកឡើងថា ការបោះបង្គោលព្រំដែនគោក តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម គឺមានលក្ខណៈត្រឹមត្រូវស្របទៅតាមច្បាប់អន្តរជាតិ និងឧត្តរមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន។ លើពីនេះទៅទៀត ឯកឧត្តម លី ច័ន្ទតុលា និងគណៈប្រតិភូបានធ្វើការកត់សម្គាល់ផងដែរអំពីការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះតាមរយៈការតាំងទីលំនៅរបស់ប្រជាពលរដ្ឋក៏ដូចជាការរៀបចំផ្លូវខ្សែក្រវាត់ព្រំដែនបានយ៉ាងស្អាតដែលបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ ជាចុងក្រោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋចូលរួមមកធ្វើការទស្សនានៅតាមតំបន់ព្រំដែននេះតាមរយៈទស្សនកិច្ចផ្លូវការរបស់យន្តការរាជរដ្ឋាភិបាលឬតាមរយៈការធ្វើដំណើរមកផ្ទាល់ខ្លួនដែលទេសភាពនារដូវវស្សានៅតាមតំបន់ព្រំដែនមានលក្ខណៈល្អស្អាត និងមានសុវត្ថិភាព។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070