ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលយុត្តធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ នៅស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលយុត្តធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ នៅស្នងការនគរបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលយុត្តធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ នៅស្នងការនគរបាលរាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ភ្នំពេញ និងតំបន់ ចៅក្រម ព្រះរាជអាជ្ញា ស្នងការនគរបាលរាជធានីខេត្ត មេធាវី និងសិក្ខាកាម សរុបចំនួន ៥៩០នាក់ នៅក្នុងឱកាសនេះដែរ ក៏មានការធ្វើបទបង្ហាញស្តីពី តួនាទីរបស់មេធាវីក្នុងរឿងក្តីព្រហ្មទណ្ឌ ដោយលោកមេធាវី ពេជ អង្គ អនុប្រធានគណៈកម្មការកិច្ចការព្រហ្មទណ្ឌនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070