ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Christian Lemke អនុប្រធានសហព័ន្ធគណៈមេធាវីអាល្លឺម៉ង់
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Christian Lemke អនុប្រធានសហព័ន្ធគណៈមេធាវីអាល្លឺម៉ង់
នារសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Christian Lemke អនុប្រធានសហព័ន្ធគណៈមេធាវីអាល្លឺម៉ង់ និងសហការី នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងបង្កើនការស្វែងយល់អំពីស្ថាប័នគណៈមេធាវីនៅកម្ពុជានិងអាល្លឺម៉ង់ទៅវិញទៅមក ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលអនាគត។ ក្នុងឱកាសជំនួបពិភាក្សាការងារ ឯកឧត្តមប្រធានបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងណែនាំសមាសភាពក្រុមប្រឹក្សា និងថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកបណ្ឌិត Christian Lemke និងសហការី។ លោកបណ្ឌិត Christian Lemke បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន ដែលបានអញ្ជើញគណៈមេធាវីអាល្លឺម៉ង់ចូលរួមនៅក្នុងសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ដែលបានប្រព្រឹត្តទៅកាលពីខែឧសភាកន្លងទៅនេះ និងការស្វាគមន៍យ៉ាងកក់ក្តៅនាថ្ងៃនេះ។ លោកបណ្ឌិត និងសហការីបានបន្តធ្វើបទបង្ហាញជូនឯកឧត្តមប្រធាន សមាជិកក្រុមប្រឹក្សា និងថ្នាក់ដឹកនាំគណៈមេធាវីអំពីសហព័ន្ធគណៈមេធាវីអាល្លឺម៉ង់ គណៈកម្មាធិការ ប្រព័ន្ធគណៈមេធាវី និងប្រព័ន្ធមេធាវីឯកទេសនៅប្រទេសអាល្លឺម៉ង់។ បន្ទាប់ពីបទបង្ហាញរបស់សហព័ន្ធគណៈមេធាវីអាល្លឺម៉ង់ ឯកឧត្តមប្រធានបានជម្រាបជូនលោកបណ្ឌិត Christian Lemke និងសហការីអំពីសាវតា និងរចនាសម្ព័ន្ធគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបច្ចុប្បន្នភាពមេធាវី ការបណ្តុះបណ្តាលមេធាវី និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ជាកិច្ចបន្ទាប់ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានបន្តពិភាក្សាអំពីលទ្ធភាពដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរតាមរយៈការធ្វើទស្សនកិច្ចទៅវិញទៅមកជាទៀងទាត់ និងការបណ្តុះបណ្តាលដល់សមាជិកមេធាវី ជាពិសេសការបណ្តុះបណ្តាលដល់មេធាវីវ័យក្មេងលើការគ្រប់គ្រងសំណុំរឿង ការគ្រប់គ្រងការិយាល័យមេធាវី និងជំនាញឯកទេសក្នុងការប្រកបវិជ្ជាជីវៈមេធាវីជាច្រើនទៀត។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070