ពិធីបិទ និងការប្រគល់ពាន់រង្វាន់កម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ពិធីបិទ និងការប្រគល់ពាន់រង្វាន់កម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបិទក្នុងពិធីបិទនិងការប្រគល់ពាន់ក្នុងកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាដែលប្រារព្ធធ្វើនៅទីលានវាយសី T (T-Badminton Court)។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្ដមប្រធានបានវាយតម្លៃកម្មវិធីប្រកួតរយៈពេលពេញចំនួន ៣ ថ្ងៃ មកនេះកម្មវិធីប្រកួតប្រព្រឹត្តទៅដោយរលូន និងជោគជ័យប្រកបដោយស្មារតីកីឡា មិត្តភាព និងការគោរពគ្នាទៅវិញទៅមករវាងគ្រប់កីឡាករ និងអ្នកចូលរួមទាំងអស់ ក្រោមបរិយាកាសសប្បាយរីករាយ និងសម្លេង ស្រែកហូរកញ្ច្រៀវរបស់អ្នកគាំទ្រ។ ឯកឧត្ដមប្រធានបានបញ្ចាក់ផងដែរថា ភាពជោគជ័យនៃការរៀបចំកម្មវិធីប្រកួតវាយសី ក្នុងក្របខ័ណ្ឌគណៈមេធាវី និងមិត្តភាពអន្តរជាតិនេះ សបញ្ជាក់ឱ្យឃើញអំការពីឯកភាព រវាងគ្រប់ភាគីពាក់ព័ន្ធ និងស្ថាប័ន្ធវិជ្ជាជីវៈជាតិ និងអន្តរជាតិ លើសារៈសំខាន់របស់កីឡាក្នុងវិជ្ជាជីវៈមេធាវី ហើយចាត់ទុកកីឡាជាមធ្យោបាយមួយក្នុងការលើកកម្ពស់សុខុមាលភាព របស់ មេធាវី និងភ្ជាប់ទំនាក់ទំនងរវាងមេធាវីពីតាមបណ្តាប្រទេសផ្សេងៗគ្នា ក៏ដូចជាការរឹតចំណង មិត្តភាព រវាងស្ថាប័នគណៈមេធាវីជាតិ និងអន្តរជាតិផងដែរ។ លើសពីនេះទៅទៀតឯកឧត្ដមប្រធានបានលើកឡើងថាការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា នេះបានបង្កើតឱ្យមានចំណុចចាប់ផ្តើមមួយសម្រាប់ការរៀបចំការប្រកួតកីឡាសម្រាប់វិជ្ជាជីវៈ ដើម្បីធានាថាសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់មេធាវីត្រូវបានយកចិត្តទុកដាក់ជាប្រចាំ និងដើម្បីពង្រឹងកិច្ចសហប្រតិ្តការរវាងស្ថានប័នវិជ្ជាជីវៈនានានៅក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះផងដែរឯកឧត្ដមប្រធាន ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមានសហភាតាជាតិ និងអន្តរជាតិទាំងអស់ដែលបានឆ្លៀតពេលពីការងារដ៏មមាញឹក និងចំណាយធនធានពេលវេលាដ៏មានតម្លៃក្នុងការធ្វើដំណើរចូលរួមក្នុងកម្មវិធីប្រកួតនេះ។ ជាការឆ្លើយតប សហភាតាជាតិ និងអន្តរជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈមេធាវីកម្ពុជា ជាពិសេសឯកឧត្ដមប្រធាន ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមានរបស់ពួកគេ ដោយបានកោតសរសើរ និងចូលរួមអបអរសារទជូនចំពោះឯកឧត្ដមប្រធានដែលបានដឹកនាំកម្មវិធី “ប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និង ប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា” ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និង ប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា មានការអញ្ជើញចូលរួមពីសហភាតាមេធាវីពីបរទេសសរុបចំនួន ៧០ នាក់ ដែលក្នុងនោះ មានកីឡាករវាយសីចំនួន ៤២ នាក់ ត្រូវនឹង ២១ គូរមកពីបណ្តាប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសឥណ្ឌា និងប្រទេសជប៉ុន។ ក្រៅពីកីឡាករវាយសីក៏មានកីឡាករ បាល់ទាត់មួយក្រុមពីគណៈមេធាវីនៃរដ្ឋបុមបេ ប្រទេសឥណ្ឌាផងដែរ។ លើសពីនេះទៅទៀតយើងមានសហភាតាសរុបចំនួន ១៥៨ នាក់ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតនេះនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗទៀតដែលរៀបចំដោយអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីកម្ពុជា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070