ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការធ្វើទស្សនកិច្ចនៅរដ្ឋសភាជាតិ
ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការធ្វើទស្សនកិច្ចនៅរដ្ឋសភាជាតិ
នៅរសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការធ្វើទស្សនកិច្ចនៅរដ្ឋសភាជាតិក្នុងឱកាសដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនៅរដ្ឋសភាជាតិ ថ្នាក់ដឹកនាំគណៈមេធាវី និងប្រតិភូគណៈមេធាវីអន្តរជាតិត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដោយ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់កិត្តិយសធ្វើបទឧទ្ទិសនាមក្រោម ប្រធានបទការរៀបចំនិងប្រព្រឹត្តទៅ និងបង្ហាញនូវវឌ្ឍនភាពថ្មីៗនៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាក្នុងអាណត្តិថ្មី នីតិកាលទី៧ ជូនទៅដល់ថ្នាក់ដឹកនាំគណៈមេធាវី និងប្រតិភូគណៈមេធាវីអន្តរជាតិ។ ជាមួយគ្នានេះផងដែល ឯកឧត្ដម លី ច័ន្ទតុលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឡេង ប៉េងឡុង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ការធ្វើបទឧទ្ទិសនាម និងកិច្ចសហការក្នុងការរៀបចំទស្សកិច្ចសិក្សានេះឡើង។ លើសពីនេះទៅទៀតឯកឧត្ដមប្រធានបានបញ្ចាក់ផងដែរថាគោលបំណងនៅក្នុងដំណើរទស្សនកិច្ចនេះគឺដឹកនាំគណៈប្រតិភូមេធាវីអន្តរជាតិដែលសុទ្ធសឹងតែជាអ្នកច្បាប់ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការអំណាចនីតិប្បញ្ញត្តិ ដែលមានអំណាចក្នុងការតាក់តែង និងអនុម័តច្បាប់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដល់ថ្នាក់ដឹកនាំគណៈមេធាវី និងប្រតិភូគណៈមេធាវីអន្តរជាតិបានមានឱកាសធ្វើទស្សនកិច្ចនៅរដ្ឋសភាជាតិនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធានក៏បានចូលរួមអបអរសាទរក្រៃលែងចំពោះការដឹកនាំ និងសមិទ្ធិផលរយៈពេល ១ឆ្នាំ របស់រដ្ឋសភាជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគិតិបណ្ឌិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070