ពិធីបើកកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ពិធីបើកកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅល្ងាចថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកក្នុងពិធីបើកកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាដែលប្រារព្ធធ្វើនៅទីលានវាយសី T (T-Badminton Court)។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្ដមប្រធានបានថ្លែងថាក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវីធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីជារៀងរាល់ឆ្នាំប្រកបដោយជោគជ័យដែលឆ្នាំនេះជាឆ្នាំទី៣ និងជាឆ្នាំដ៏ពិសេសផងដែរ។ អ្វីដែលពិសេសគឺនៅត្រង់ថាបន្ថែមពីកម្មវិធីក្នុងក្របខ័ណ្ឌ គណៈមេធាវីបានរៀបចំកម្មវិធីប្រកួតវាយសីមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី១ ដែលមានការអញ្ជើញចូលរួមពីសហភាតាមេធាវីពីបរទេសសរុបចំនួន ៧០ នាក់ ដែលក្នុងនោះ មានកីឡាករវាយសីចំនួន ៤២ នាក់ ត្រូវនឹង ២១ គូរមកពីបណ្តាប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសឥណ្ឌា និងប្រទេសជប៉ុន។ ក្រៅពីកីឡាករវាយសីក៏មានកីឡាករ បាល់ទាត់មួយក្រុមពីគណៈមេធាវីនៃរដ្ឋបុមបេ ប្រទេសឥណ្ឌាផងដែរ។ លើសពីនេះទៅទៀតយើងមានសហភាតាសរុបចំនួន ១៥៨ នាក់ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតនេះនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗទៀតដែលរៀបចំដោយអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីកម្ពុជា។ ឯកឧត្ដមប្រធាន បានបញ្ចាក់ផងដែរថា គណៈមេធាវីតែងតែគិតគូរអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនសហភាតាដែលប្រកបវិជ្ជាជីវៈមេធាវី ដែលជាវិជ្ជាជីវៈមួយទាមទារឱ្យយើងធ្វើការងាយនឿយហត់ច្រើនម៉ោង ប្រើប្រាស់ពេលវេលាក្នុងការស្រាវជ្រាវរាវច្បាប់សម្រាប់ការពារកូនក្តី តាមរយៈសកម្មភាពកីឡានេះ ឯកឧត្ដមប្រធាន ជឿរជាក់ថាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយនូវបញ្ហាតានតឹងរបស់របស់បងប្អូនសហភាតាយើង។ លើសពីនេះទៅទៀត ឯកឧត្ដមប្រធាន ក៏បានសម្តែងនូវគារវកិច្ចនិងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមាន សហភាតាជាតិ និងអន្តរជាតិដែលបានឆ្លៀតពេលពីការងារដ៏មមាញឹក និងចំណាយ ធនធានពេលវេលាដ៏មានតម្លៃក្នុងការធ្វើដំណើរចូលរួមក្នុងកម្មវិធីប្រកួតនេះ។ ជាការឆ្លើយតប តំណាងស្ថាប័នគណៈមេធាវីបរទេស ក៏បានសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមប្រធាន ដែលបានផ្តល់កិត្តិយកក្នុងការអញ្ចើញពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាកើតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្ដមប្រធាន ទៅលើការរៀបចំក៏ដូចជាការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនទៅកាន់សមាជិកនីមួយៗនៃគណៈប្រតិភូតំណាងស្ថាប័នគណៈមេធាវីបរទេស។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN


/>

 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070