ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពិធីបើកការប្រកួតវាយសី មិត្តភាព រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេធាវីនៃ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពិធីបើកការប្រកួតវាយសី មិត្តភាព រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ប្រចាំឆ្នាំ២០២៤
នាថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពិធីបើកការប្រកួតវាយសី មិត្តភាព រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ប្រចាំឆ្នាំ២០២៤ ព្រមទាំងមានការចូលរួមពី មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី នៅទីលានវាយសី Cambo រាជធានីភ្នំពេញ ។ ការប្រកួតកីឡាវាយសីមិត្តភាពរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណង រឹតចំណងមិត្តភាព និងការបំផុសស្មារតីចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងពិធីនេះ ក៏មានការចូលរួមថ្លែងមតិសំណេះសំណាលនៅក្នុងពិធីបេីកការប្រកួតកីឡាវាយសីលេីកទី២ ដោយ ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ ផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាគូសបញ្ជាក់ថា នៅក្នុងការរៀបចំការប្រកួតកីឡាវាយសីមិត្តភាពរវាងអង្គភាពប្រឆាំងអំពើរពុករលួយ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជាការរៀបចំ លើកទី២ រវាងស្ថាប័នទាំងពីរ។ ការប្រកួតនេះត្រូវបានចែកចេញជាពីរកម្រិត គឺការប្រកួតគូកិត្តិយ និងការប្រកួតមិត្តភាព។ ឯកឧត្តម លី ច័ន្ទតុលា បានបន្ថែមថា សម្រាប់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានកិត្តិយស ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង។ បន្ថែមពីលើនេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានសង្កត់ធ្ងន់ថា ៖ «តាមរយៈការរៀបចំការប្រកួតមិត្តភាពកីឡាវាយសីនេះ ក៏ជាការបំផុសស្មារតីដល់មន្ត្រីរាជការចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត។ មានការងារខ្លះយើងអាចមិនយល់គ្នា ប៉ុន្តែនៅពេលដែលយើងបានចូលរួមប្រកួតកីឡាបានជួយជំរុញឱ្យយើងយល់ពីគ្នាទៅវិញទៅមក ហើយការងារដែលលំបាកអាចធ្វើឱ្យងាយស្រួល ហើយទទួលបានសុខភាពល្អទាំងអស់គ្នាទៀត។ សូមអំពាវនាវដល់យុវជន ប្រជាជនសូមចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសុខភាពល្អ កុំបោះបង់ពេលវេលាចោលឥតប្រយោជន៍ ហើយសូមជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគឺត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនជាសត្រូវនៃសុខភាព និងជាសត្រូវនៃអ្វីៗគ្រប់បែបយ៉ាង។ រីឯកីឡាគឺជាមិត្តនៃអ្វីៗគ្រប់បែបយ៉ាង»។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070