ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ជូនដំណើរគណៈប្រតិភូបរទេសនៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ជូនដំណើរគណៈប្រតិភូបរទេសនៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ
នាល្ងាចថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ជូនដំណើរគណៈប្រតិភូបរទេសរួមមាន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ គុយវ៉ែត កូរ៉េខាងត្បូង ឥណ្ឌា កាហ្សាក់ស្ថាន អាល្លឺម៉ង់ និង LAWASIA ដែលបានចូលរួមកម្មវិធីសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការផ្តល់ជំនួយផ្នែកច្បាប់ នៅសាលសន្និបាត២០២១ (ជាន់ទី២) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ នៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ដើម្បីវិលត្រលប់ទៅកាន់ប្រទេសវិញ។ ក្នុងឱកាសនេះគណៈប្រតិភូបរទេសទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីទាំងអស់ដែលបានទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់និងស្និទស្នាលបំផុតជាមួយគណៈប្រតិភូបរទេសទាំងអស់។ សូមអោយដំណេីរត្រលប់របស់គណៈប្រតិភូបរទេសទាំងអស់ប្រកបដោយសុវត្ថិភាពនិងរីករាយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070