ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវីដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីវ័យចាស់ និងតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព ជូនលោកមេធាវី ទេព សុវណ្ណ ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវីដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីវ័យចាស់ និងតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព ជូនលោកមេធាវី ទេព សុវណ្ណ អត្តលេខ១១២ តាមការស្នើសុំ។
នារសៀលថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីវ័យចាស់ និងតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព ជូនលោកមេធាវី ទេព សុវណ្ណ អត្តលេខ១១២ តាមការស្នើសុំ ស្របទៅនឹងសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកមេធាវីផងដែរ។ លោកមេធាវី ទេព សុវណ្ណ បានសម្តែងនូវក្តីគោរពអរគុណចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ចំពោះរូបគាត់ក៏ដូចជាមេធាវីរៀមច្បងផ្សេងៗទៀតផងដែរ។ លោកមេធាវី ទេព សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រេីន និងជោគជ័យគ្រប់ភារកិច្ចដេីម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវ:មេធាវីយេីង។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




			
						
						
 Facebook
 LinkIn
 Twitter
 RSS
 Google+
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 023 622 7070