ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ហួត លីនដា ពិធីការគណ:មេធាវី ទៅសួរសុខទុក្ខ និងជូនពរលោកមេធាវី កៅ ស៊ូផា ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ហួត លីនដា ពិធីការគណ:មេធាវី ទៅសួរសុខទុក្ខ និងជូនពរលោកមេធាវី កៅ ស៊ូផា ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រ
នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ហួត លីនដា ពិធីការគណ:មេធាវី ទៅសួរសុខទុក្ខ និងជូនពរលោកមេធាវី កៅ ស៊ូផា ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកស្រីមេធាវី ក៏បាននាំយកថវិកាឧបត្ថម្ភចំនួន ១,៥០០(មួយពាន់ប្រាំរយ)ដុល្លារមេរិក ដែលជាថវិការបស់ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីចំនួន ១១រូប រួមមានៈ ១.លោកមេធាវី សួង សុផល ២.លោកមេធាវី សាំង វណ្ណៈ ៣.លោកមេធាវី យ៉ុន ប៊ុនណា ៤.លោកស្រីមេធាវី ជា សុកនួន ៥.លោកមេធាវី កេត ច័ន្ទម៉ានីន ៦.លោកមេធាវី យិច សមិទ្ធិ ៧.លោកស្រីមេធាវី អ៊ូ ធីតាពៅ ៨.លោកមេធាវី ខៀវ សំបូរ ៩.លោកស្រីមេធាវី សេង វួចហ៊ុន ១០.លោកមេធាវី កេង សុម៉ាឡា ១១.កញ្ញាមេធាវី ស្វាយ សុលីដា។ និងបាននាំនូវពាក្យពេជន៍ជូនពរអំពីឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ជូនចំពោះលោកមេធាវី កៅ ស៊ូផា សូមឱ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺ បន្ទាប់ពីការវះកាត់យកឈាមកកចេញពីខួរក្បាល ដោយជោគជ័យ។ លោកមេធាវី កៅ ភូ តំណាងក្រុមគ្រួសារបានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន លោកជំទាវព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ដែលបានគិតគូរដល់ក្រុមគ្រួសារមេធាវីដែលបានជួបទុក្ខលំបាក និងបានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីទាំងអស់ សូមប្រកបនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070