ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៥ឆ្នាំ របស់លោកស្រីមេធាវី ស៊ុ នីផា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃសុក្រ ១កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៥ឆ្នាំ របស់លោកស្រីមេធាវី ស៊ុ នីផា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃសុក្រ ១កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ទៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៥ ឆ្នាំ របស់លោកស្រីមេធាវី ស៊ុ នីផា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីមេធាវី ស៊ុ នីផា មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកស្រីមេធាវី ស៊ុ នីផា បានថ្លែងថា នេះជាគម្រោងដ៏ល្អមួយដែលមិនធ្លាប់មានពីមុនមកនោះទេ ការសួរសុខទុក្ខនេះ បានបង្ហាញពីការយកចិត្តទុក្ខដាក់របស់គណៈមេធាវីមកលេីសហភាតា និងបានគោរពជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!</p

C1 378198918 818481356737754 3764673127369850790 n

C2 376775580 818481316737758 3091010628291738604 n

C3 378477158 818481226737767 8601180176387385213 n

C4 378135970 818482090071014 8990936520611838729 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top