ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំណែនាំដើម្បីពង្រឹងការអនុវត្តក្រម សីលធម៌មេធាវី និងការរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សាដល់មេធាវីកម្មសិក្សា

នារសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំណែនាំដើម្បីពង្រឹងការអនុវត្តក្រម សីលធម៌មេធាវី និងការរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សាដល់មេធាវីកម្មសិក្សា


នារសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំណែនាំដើម្បីពង្រឹងការអនុវត្តក្រម សីលធម៌មេធាវី និងការរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សា ដោយមានវត្តមានចូលរួមរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងមេធាវីដែលកំពុងធ្វើកម្មសិក្សា។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ និងណែនាំដល់សហភាតាមេធាវីកំពុងធ្វើកម្មសិក្សាឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបង្កើនសមត្ថភាព ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការធ្វើបទបង្ហាញអំពីបែបបទនៃការធ្វើកម្មសិក្សានិងទម្រង់របាយការណ៍បញ្ចប់កម្មសិក្សា ដល់សហភាតាមេធាវីកំពុងធ្វើកម្មសិក្សា ដើម្បីមានភាពងាយស្រួលក្នុងការធ្វើរបាយការណ៍ និងការដាក់របាយការណ៍បញ្ចប់កម្មសិក្សា ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន ក៏បានចាត់តាំង លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ជាអ្នកដឹកនាំសម្របសម្រួលកម្មវិធីសំណួរ-ចម្លើយ ផងដែរ។ ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី និងសហភាតាមេធាវីកំពុងធ្វើកម្មសិក្សាទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងជួបតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 373656857 811006584151898 5926743101818668948 n

A2 373545273 811006714151885 4966726193730990423 n

A3 373574639 811007037485186 6445066588944133051 n

A4 373714644 811006927485197 8468893931111724993 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top