ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ជុំ អ៊ៀក គម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី រៀម សារិន និងគម្រប់ ៦៥ឆ្នាំ របស់លោកមេធាវី ហុង គឹមសួន ដែលជាសមាជិក
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ជុំ អ៊ៀក គម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី រៀម សារិន និងគម្រប់ ៦៥ឆ្នាំ របស់លោកមេធាវី ហុង គឹមសួន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ជុំ អ៊ៀក គម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី រៀម សារិន និងគម្រប់ ៦៥ឆ្នាំ របស់លោកមេធាវី ហុង គឹមសួន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវីទាំងបីរូប មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវីទាំងបី បានថ្លែងប្រហាក់ប្រហែលគ្នាថា លោកសូមថ្លែងអំណរគុណ ឯកឧត្តមប្រធាន និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ដល់សហភាតាមេធាវីគ្រប់រូប ជាពិសេសសហភាតាមេធាវីដែលមានវ័យចំណាស់ដូចរូបលោក នឹងបានបន្ថែមទៀតថា លោកទាំងបី សូមកោតសរសើរ និងចងចាំនូវទំនៀមទំលាប់ដ៏ល្អប្រពៃនេះ។ សូមបញ្ជាក់ផងដែរថា នេះជាការសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតលើកទី២ របស់លោកមេធាវី ជុំ អ៊ៀក និងលោកមេធាវី ហុង គឹមសួន ដែលរៀបចំដោយក្រុមការងារគណៈមេធាវី។ លោកមេធាវីទាំងបីរូប ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!





Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070