ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៨ឆ្នាំ របស់លោកមេធាវី ទេព សុវណ្ណ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៨ឆ្នាំ របស់លោកមេធាវី ទេព សុវណ្ណ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៨ឆ្នាំ របស់លោកមេធាវី ទេព សុវណ្ណ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ទេព សុវណ្ណ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី ទេព សុណ្ណ បានថ្លែងថា រូបលោកសូមវាយតម្លៃខ្ពស់ចំពោះកម្មវិធីដ៏មានអត្ថន័យជ្រាលជ្រៅដែលផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយការលេីកទឹកចិត្តដល់មេធាវីវ័យចំណាស់ដូចរូបលោក ហេីយក៏បានបង្ហាញពីស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មេធាវី។ នេះជាលើកទី២ ដែលគណៈមេធាវី បានរៀបចំកម្មវិធីសួសុខទុក្ខ និងជូនពរថ្ងៃកំណើតជូនលោកមេធាវី ទេព សុវណ្ណ។ លោកមេធាវី ទេព សុវណ្ណ បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!


			
						
						
 Facebook
 LinkIn
 Twitter
 RSS
 Google+
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 023 622 7070