ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារ គណ:កម្មការ សុខុមាលភាពមេធាវី និងក្រុមការងារគណៈមេធាវីធ្វើការប្រគល់ថវិកាតាវកាលិក សម្រាប់មេធាវីវ័យចាស់ ជូនលោកមេធាវី នូ ចន្ថា,លោកស្រីមេធាវី យឹម ស៉ីម៉ែន និងលោកមេធាវី អ៊ុ ប៊ុនធឿន

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណ:កម្មការសុខុមាលភាពមេធាវី និងក្រុមការងារគណៈមេធាវីធ្វើការប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីវ័យចាស់ ជូនលោកមេធាវី នូ ចន្ថា,លោកស្រីមេធាវី យឹម ស៉ីម៉ែន និងលោកមេធាវី អ៊ុ ប៊ុនធឿន តាមការស្នើសុំរបស់លោក លោកស្រីមេធាវី ស្របតាម សេចក្តីសម្រេចសុខុមាលភាពមេធាវី


នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណ:កម្មការសុខុមាលភាពមេធាវី និងក្រុមការងារគណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ដេីម្បីប្រគល់តាវកាលិកសម្រាប់មេធាវីវ័យចាស់ជូនលោកមេធាវី នូ ចន្ថា,លោកស្រីមេធាវី យឹម ស៉ីម៉ែន និងលោកមេធាវី អ៊ុ ប៊ុនធឿន តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពរអំពីឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ជូនចំពោះលោក លោកស្រីមេធាវី និងក្រុមគ្រួសារសូមឱ្យមានសុខភាពល្អបរិបូរណ៍។ លោក លោកស្រីមេធាវីទាំង៣រូប បានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលក្នុងអាណត្តិរបស់ឯកឧត្តមប្រធាន បានគិតគូរដល់មេធាវីដែលមានវ័យចាស់ដូចលោក និងលោកស្រី និងបានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន ក្រុមគ្រួសារ និងក្រុមការងារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

B1 337905781 868655084233620 4916025224933623433 n

B2 337894603 2630066753808140 4584602251272545724 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top