ដំណឹងមរណភាពរបស់ លោកមេធាវី អឿង រិទ្ធា
នាល្ងាច ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...
នាល្ងាច ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវីចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី អឿង រិទ្ធា។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណទុក្ខនិងនាំយកថវិកាមូលនិធិសុខុមាលភាពមេធាវី ចំនួន ១២.០០០.០០០រៀល ចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅវត្តទួលទំពូង រាជធានីភ្នំពេញ។





Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070