សេចក្តីជូនដំណឹង ស្ដីពីការរៀបចំវេទិកាមេធាវីលើកទី៣ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនដំណឹង ស្ដីពីការរៀបចំវេទិកាមេធាវីលើកទី៣ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនដំណឹង ស្ដីពីការរៀបចំវេទិកាមេធាវីលើកទី៣
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ឱ្យបានជ្រាបថាក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៣ គណៈមេធាវីនឹងរៀបចំឱ្យមាននូវកម្មវិធី វេទិកាមេធាវី ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ “រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី”។ វេទិកាមេធាវីលើកទី១ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២២ និងវេទិកាមេធាវីលើកទី២ បានប្រារព្ធធ្វើ ឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កន្លងទៅ ហើយវេទិកាមេធាវីលើកទី៣នឹងប្រព្រឹត្តិទៅ នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ១:៣០នាទី រសៀល រហូតដល់ ៥: ៣០ នាទីល្ងាច នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070