កិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាលើកទី២

នៅថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាលើកទី២ ក្រោមការដឹកនាំប្រជុំដោយលោកមេធាវី គង់ សំអុន ប្រធានគណៈកម្មការ។នៅក្នុងកិច្ចប្រជុំ សមាជិក-សមាជិការគណៈកម្មការបានពិភាក្សាលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ផែនការសកម្មភាពការងារដែលទាក់ទងនឹងការធ្វើជាវាគ្មិនសម្រាប់សិក្ខាសាលា ការបណ្ដុះបណ្ដាលមេធាវីចូលប្រកបតាមមាត្រា៣២

ការធ្វើជាវាគ្មិនក្នុងប៉ុស្តិ៍ទូរទស្សន៍បាយ័ន ការសរសេរអត្ថបទដាក់ចូលព្រឹត្តិបត្រគណៈមេធាវី ការវាយតម្លៃពីការយល់ដឹងរបស់សហភាតា អំពីសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ  ការទៅទស្សនៈកិច្ចនៅក្រៅប្រទេស បញ្ហាការសរសេរសារណារបស់សហភាតានៅតុលាការកំពូល និងទាក់ទងការកំណត់ចំនួនសមាជិកចូលរួចសិក្ខាសាលា ។

1

1

1

1

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top