ជំនួបសម្ដែងការគួរសមជាមួយសិស្សមេធាវីជំនាន់ទី២០
ជំនួបសម្ដែងការគួរសមជាមួយសិស្សមេធាវីជំនាន់ទី២០
នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម ជាមួយសិស្សមេធាវីជំនាន់ទី២០ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ចំនួន ៣៦រូប។ នាឱកាសនៃជំនួបសម្ដែងការគួរសមនេះ លោកប្រធាន បានស្វាគមន៍យ៉ាងកក់ក្ដៅនិងវាយតម្លៃខ្ពស់ចំពោះសិស្សមេធាវីជំនាន់ទី២០ ដែលសិស្សមេធាវីជំនាន់ដំបូង នៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធាន។ ថ្លែងក្នុងឱកាសនោះ សិស្សមេធាវីជំនាន់ទី២០ បានគោរពថ្លែងអំណរគុណចំពោះលោកប្រធានដែលបានអនុញ្ញាតឱ្យសិស្សមេធាវីចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនលោកប្រធាន អំពីការសិក្សារៀនសូត្ររបស់សិស្សមេធាវីនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ហើយក៏បានលើកជាសំណូមពរ និងបញ្ហាផ្សេងៗក្នុងពេលការសិក្សាជូនលោកប្រធានផងដែរ។ ជាទីបញ្ចប់ លោកប្រធានបានសម្ដែងនូវការកោតសរសើរ និងទឹកចិត្តចំពោះការខិតខំរៀនសូត្ររបស់សិស្សមេធាវីជំនាន់ទី២០ ដើម្បីជាក្លាយជាធនធានរបស់គណៈមេធាវី ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។ បន្ថែមពីនេះ លោកប្រធានក៏បានចូលរួមឧបត្ថម្ភថវិកាដល់ការរៀបចំបោះពុម្ពអាវយឺតរបស់សិស្សមេធាវី ដើម្បីប្រើប្រាស់ក្នុងកម្មវិធីបោះជំរំ និងផ្សព្វផ្សាយច្បាប់របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
Courtesy Meeting with the 20th generation of Lawyer students
On the afternoon of Friday, 6 March 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, allowed a courtesy visit for the 36-lawyer students of the 20th generation of Lawyer Training Center (LTC) On this occasion, the President warmly welcomed the students and highly appreciated the students, who are the first generation during his leadership. During the visit, the students respectfully expressed their gratitude to the President for allowing them to pay this courtesy visit. They also informed him about their studies at the LTC and raised several requests and issues encountered during their studies. At the end of the meeting, the President expressed his appreciation and encouragement for the students’ dedication to their studies so that they may become valuable human resources for the Bar in contributing to the justice sector. In addition, the President also provided financial support for the printing of T-shirts for the lawyer students to be used in the upcoming Summer Camps organized by the LTC.




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070