គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី សប្បុរសជនជាមេធាវី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី សប្បុរសជនជាមេធាវី


នារសៀល ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពី លោកមេធាវី អុិត ពិសិដ្ឋរង្សី លោកមេធាវី យាន សភា លោកមេធាវី ជុន សុជាតិ លោកមេធាវី ឈឹង កុសល្យ និងលោកមេធាវី សម្បត្តិ សិរីរាជ្យ នូវអង្ករចំនួន ១ តោន និងទឹកសុទ្ធចំនួន ៥០ កេស។ លោកប្រធានបានថ្លែងអំណរគុណ លោកមេធាវី អុិត ពិសិដ្ឋរង្សី លោកមេធាវី យាន សភា លោកមេធាវី ជុន សុជាតិ លោកមេធាវី ឈឹង កុសល្យ និងលោកមេធាវី សម្បត្តិ សិរីរាជ្យ ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ សប្បុរសជនជាមេធាវីទាំងអស់ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

R1 607430679 1411199150799302 3965910726704977074 n

R2 608165649 1411199194132631 2813930527222161023 n

R3 607722149 1411199247465959 7063770224184480140 n

R4 608191650 1411199277465956 8463765967337587344 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top