គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី សិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី១
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី សិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី១
នាព្រឹក ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពីសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី១ នូវអង្ករ ៥០០ គីឡូ ទឹកត្រី ២៥ យួរ ទឹកសុីអុីវ ២៥ យួរ ថ្នាំ Dolipran ៤០ ប្រអប់ មីជាតិ ១៥ កេស និងថវិកាចំនួន ១,៥០០,០០០ (មួយលានប្រាំសែន)រៀល ។ លោកប្រធានបានថ្លែងអំណរគុណ សិក្ខាកាមទាំងអស់ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ សិក្ខាកាមទាំងអស់ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070